សូមស្វាគមន៍ គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

សូមស្វាគមន៍ www.meancheynews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

News slide

Tuesday, September 17, 2024

ប្រធានរដ្ឋសភាកម្ពុជា បង្ហាញសាមគ្គីភាព ការគោរពស្រឡាញ់ស្ថិតនៅជាប់ជានិច្ចជាមួយពលរដ្ឋរងគ្រោះដោយសារព្យុះ ទីហ្វុង Yagi

ចំនួនអ្នកទស្សនា: Views

ខ្យល់ព្យុះទីហ្វុង Yagi បានកើតឡើងចាប់តាំងពីអំឡុងដើមខែកញ្ញា បន្តរហូតមកដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៤នេះ និងបានប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងសហគមន៍អាស៊ាន ក៏ដូជាប្រទេសជាមិត្ត មានដូចជា ប្រទេសវៀតណាម ចិន ឡាវ ថៃ និងប្រទេសហ្វីលីពីនជាដើម ដែលបានបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន ហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លិចបំផ្លាញ និងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការសោកស្តាយជាខ្លាំង ចំពោះសោកនាដកម្ម បង្កឡើងដោយព្យុះ ទីហ្វុង Yagi ដែលបានបង្កជាទឹកជំនន់ ការបាក់ដីធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខូចខាតទ្រព្យសម្បត្តិ និងមានការផ្លាស់ទីលំនៅរបស់ប្រជាជនជាដើម។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានផ្ញើសារលិខិតជូនទៅកាន់ប្រធានរដ្ឋសភានៃបណ្ដាប្រទេសដែលទទួលរងគ្រោះដោយខ្យល់ព្យុះទីហ្វុង Yagi នោះ ជាបន្តបន្ទាប់ មានដូចជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភានៃសាធារណរដ្ឋមានិតចិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃឡងដ៍ និងប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ជាដើម ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសម្ដែងនូវសេចក្ដីអាណិតអាសូរចំពោះជនរងគ្រោះដែលបានរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

តាមរយៈសារលិខិតប្រកបដោយមនោសញ្ចេតដ៏ជ្រាលជ្រៅ បង្កប់នូវក្តីគោរពស្រឡាញ់ និងសាមគ្គីភាព សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ពីការនៅជិតស្និទ្ធជានិច្ចរបស់ប្រជាជនកម្ពុជា ជាមួយពលរដ្ឋទំាងអស់ ដែលបានកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ ៕

0 Comments:

Post a Comment