សូមស្វាគមន៍ គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

សូមស្វាគមន៍ www.meancheynews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

News slide

Tuesday, June 4, 2024

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយប្រគល់ជូនគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ

ចំនួនអ្នកទស្សនា: Views



(កំពង់ធំ)៖ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ប្រតិភូនាំដឹកនាំដោយលោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជានាយកខុទ្ទកាល័យ ដើម្បីនាំយកនូវអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ពិធីប្រគល់ទទួលអំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគខាងលើ បានប្រព្រឹត្តិទៅនៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់កម្លាំងសមត្ថកិច្ចចំរុះពាក់ព័ន្ធ ដែលកំពុងអនុវត្តនូវប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាល។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ និងសូមគោរពជូនពរលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ សូមទទួលបាននូវជោគជ័យបន្ថែមទៀត ក្នុងភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ ក្រោមម្លប់នៃសន្តិភាព។

0 Comments:

Post a Comment