សូមស្វាគមន៍ គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

សូមស្វាគមន៍ www.meancheynews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

News slide

Sunday, March 17, 2024

កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តយុទ្ធនាការចុះត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលស្រវឹង គ្រឿងញៀន និងអាវុធជាតិផ្ទុះ

ចំនួនអ្នកទស្សនា: Views
កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តយុទ្ធនាការចុះត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលស្រវឹង គ្រឿងញៀន និងអាវុធជាតិផ្ទុះ

(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលក្រុង និងកម្លាំងអាវុធហត្ថក្រុង នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, ត្រួតពិនិត្យគ្រឿងញៀន និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើដងផ្លូវលេខ១០១ ស្តុបស្ពានថ្មថ្មី និងរង្វង់មូល សាលាបឋមសិក្សាពោធិ៍សាត់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួល ពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកស្នងការរងខេត្ត លោកអភិបាលរងក្រុង និងមន្ត្រីនគរបាលយុត្តិធម៌មួយចំនួនទៀត។

ជាមួយគ្នានោះ ប្រតិបត្តិការនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំ របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត។

ក្នុងប្រតិបត្តិការទាំងព្រលប់នេះដែរ កម្លាំងបានធ្វើការតេស្តកម្រិតជាតិអាកុល, តេស្តទឹកនោម និងឆែកឆេរ រកសារធាតុញៀន លើមធ្យោបាយគ្រប់ប្រភេទ របស់ជនសង្ស័យ ព្រមទាំងឃាត់ខ្លួនជាបន្តបន្ទាប់ លើបុគ្គលវិជ្ជមានសារធាតុញៀន និងក្មេងទំនើង ដើម្បីបន្តនីតិវិធី៕

0 Comments:

Post a Comment