សូមស្វាគមន៍ គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

សូមស្វាគមន៍ www.meancheynews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909687 / 012913999

News slide

Tuesday, April 20, 2021

ឯកឧត្តម ឡុង ឌីម៉ង់ ជួបសន្ទនាជាមួយអភិបាលក្រុងអានសាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គាំពារដល់សហគមន៍ខ្មែរ ជាង៦០០នាក់ ដែលកំពុងរស់នៅនិងធ្វើការនៅទីនោះ

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ ដោយអនុវត្តតាមគោលនយោបាយការទូតសេដ្ឋកិច្ច ឯកឧត្តមឯកអគ្គរាជទូត ឡុង ឌីម៉ង់ រួមជាមួយអនុព័ន្ធពាណិជ្ជកម្ម អនុព័ន្ធការងារ និងមន្ត្រីស្ថានទូតកម្ពុជា បានអញ្ជើញទៅជួបសម្តែងការគួរសមជាមួយលោក Yoon Wha Sub អភិបាល ក្រុងអានសាន និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជួយគាំពារដល់សហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការនៅទីក្រុងអានសាន សាធារណរដ្ឋកូរ៉េប្រមាណជាង ៦០០នាក់ ។

លោកបញ្ជាក់ថា បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំការធ្វើបទអន្ដរាគមន៍អំពីសក្តានុពលក្នុងវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគរបស់កម្ពុជាជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃសាលាក្រុងអានសាន ព្រមទាំងសាធារណជនប្រមាណ ១០០នាក់ នៅសាលពហុវប្បធម៌របស់សាលាក្រុងអានសាន៕

0 Comments:

Post a Comment