អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកនាំ សហការី មន្ត្រីប្រចាំការ និងបុគ្គលិកកិច្ចសន្យា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់កំពង់លាវ អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំនួន ៧គ្រួសារ នៅភូមិលេខ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
News slide
Thursday, January 30, 2025
Tuesday, January 21, 2025
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ស្នើរដ្ឋបាលខេត្ត សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ
ចំនួនអ្នកទស្សនា: Views(សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានស្នើរដ្ឋបាលខេត្ត សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ ជាពិសេសនៅតំបន់ភ្នំគូលែន ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ការស្នើយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តជាច្រើនចូលរួមផងដែរ។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។
ឧបនាយករដ្ឋមន្រ្តី បានបន្តថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។
ឧបនាយករដ្ឋមន្រ្តី បន្តថា ស្នូលនៃយុទ្ធសាស្ត្រនេះ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពលើគ្រប់វិស័យ។
ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរួមគ្នាប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥នេះ និងត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។
ជាមួយនេះដែរ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សន្និបាតនេះ គឺជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំស្របតាមគោលការណ៍ណែនាំដែលបានកំណត់ ដើម្បីឲ្យរដ្ឋបាលខេត្តធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ព្រមទាំងពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅក្នុងខេត្តផងដែរ៕
Monday, January 20, 2025
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឆ្លើយតបតាមរយៈវិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានស្ថានភាពធ្ងន់ធ្ងរ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ សុទ្ធតែមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់។
នៅចំពោះមុខបញ្ហាដែលកើតមាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបតាមរយៈវិធានការជំនាញរបស់សមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញទាំងមូល។
ក្នុងកិច្ចសម្ភាសនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានក្លាយជាក្ដីកង្វល់មួយរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។ ក្រោយមានហេតុការណ៍ជាបន្ដបន្ទាប់ និងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងអណោចអធម៌នោះ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញ បានរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រោយការរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញហើយនោះ លោកបានបញ្ជាកម្លាំងបន្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវនេះផងដែរ តាមរយៈការកំណត់បាញ់ល្បឿនចំពោះមធ្យោបាយធ្វើចរាចរណ៍ និងពិនិត្យជាតិស្រវឹងលើអ្នកបើកដែលប្រើប្រាស់ផ្លូវ។
ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមទៀតថា ទិសដៅដែលលោកបានដាក់ចេញ ដើម្បីឲ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបន្ដអនុវត្តនោះ គឺរៀបចំឲ្យមានក្រុមល្បាតចល័ត ក្នុងភូមិសាស្ដ្រដែលតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមល្បាតចល័តនេះនឹងពិនិត្យលើអ្នកបញ្ជាមធ្យោបាយណាដែលមានការសង្ស័យ ពិសេសស្ថានក្រោមស្ថានភាពគ្រឿងស្រវឹង។
ដោយឡែក ចំពោះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ លោកបានដាក់បទបញ្ជាឲ្យសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការត្រួតពិនិត្យជាតិស្រវឹងឲ្យបានច្រើនជាងមុន ហើយត្រូវចល័តផ្លាស់ប្ដូរភូមិសាស្ដ្រដោយមិនជូនដំណឹងជាមុន។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬអាល់កុលលើសកម្រិត។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ណែនាំផងដែរដល់សមត្ថកិច្ចអ្នកអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រើប្រាស់នូវកាយវិការទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយឲ្យបានជាអតិប្បរមានូវការប៉ះពាល់ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ។ លោកសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញមន្ដ្រីរូបនេះ អនុវត្តខុសពីបទបញ្ជា នឹងត្រូវប្រឈមមុខជាមួយថ្នាក់ដឹកនាំ តាមរយៈការអនុវត្តវិន័យកងកម្លាំង ព្រមានដកហូតមុខតំណែង ហើយបើធ្ងន់ធ្ងរនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង៕
កម្ពុជា និងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំរាមប្រកបដោយចីរភាពនៅកម្ពុជា
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ៖ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង«គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយចីរភាពនៅកម្ពុជា»។ ពិធីនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
Saturday, January 18, 2025
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យសមិទ្ធផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងខេត្តបាត់ដំបង
ចំនួនអ្នកទស្សនា: Viewsនៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួង រួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យលើសមទ្ធិផលរបស់កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
Wednesday, January 1, 2025
អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ
ចំនួនអ្នកទស្សនា: Viewsនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្រារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សាផងដែរ។
សូមបញ្ជាក់ថា ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
.j.jpg)


អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥
ចំនួនអ្នកទស្សនា: Viewsអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥
(ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។
ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកប ដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Tuesday, December 31, 2024
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ
ចំនួនអ្នកទស្សនា: Viewsឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។
ជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។
ខណៈពេលនេះ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតមានហេតុការណ៍នេះ»៕












ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានប្រមាណ ៣៥៣.៨២៣នាក់, ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខតាមមូលដ្ឋាន និងគោលដៅសំខាន់ៗជូនភ្ញៀវទេសចរណ៍
ចំនួនអ្នកទស្សនា: Views(ព្រះសីហនុ)៖ នៅយប់ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ នៅខេត្តព្រះសីហនុ
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៩.៨១០នាក់ និងភ្ញៀវបរទេស៤.០១៣នាក់៕
Monday, December 30, 2024
សារលិខិត របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ខាងមុខនេ
ចំនួនអ្នកទស្សនា: Viewsសារលិខិត របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ខាងមុខនេះ
